វីដេអូរបស់ខ្ញុំ
អនុស្សាវរីយ៍សាវឺ Bro Chou
អនុស្សាវរីយ៍មួយចំនួនដែលមិនអាចបំភ្លេចបានពី Server Bro Chou មានទាំងសប្បាយ និង វល់ពេញនិង។
អនុស្សាវរីយ៍សប្បាយៗជាមួយប្អូនៗនិងមិត្តនៅក្នុងហ្កេម

ការចងចាំសាវឺដែលខ្ញុំបានបង្កើតមក
នេះគឺជាសាវឺដែលខ្ញុំបង្កើតមកលេងសប្បាយជាមួយមិត្តភក្តិនិងសាងសង់ ផ្ទះជាច្រើនដែលមើលមកសប្បាយនៅពេលនោះ ។
តែមិនបានម៉ាណក៏រលាយបាត់អស់ដោយសាតែមានកេកូរក្នុងនិង ចប់..។

ដំណើររបស់ខ្ញុំក្នុង Minecraft
ខ្ញុំចាប់លេង Minecraft នៅឆ្នាំ 2016
ខ្ញុំបានចាប់ផ្តើមលេង Minecraft របស់ខ្ញុំតាំងពីឆ្នាំ ២០១៦ មកម្ល៉េះ ដោយបានចំណាយពេលរាប់ពាន់ម៉ោងក្នុងការសាងសង់, រុករក, និងបង្កើតរឿងរ៉ាវផ្ទាល់ខ្លួននៅក្នុង Minecraft ជាច្រើនជាមួយមិត្តខ្ញុំ។
Minecraft បានបង្រៀនខ្ញុំច្រើនជាងការលេងហ្គេម។ វាបានបង្រៀនខ្ញុំពីការដោះស្រាយបញ្ហា, ការច្នៃប្រឌិត ។ លើសពីនេះទៅទៀត, ខ្ញុំក៏ជាអ្នកបង្កើត Server Minecraft មួយរូបដែរ ដែលវាបានបង្រៀនខ្ញុំពីមូលដ្ឋានគ្រឹះនៃ network និងការគ្រប់គ្រងសហគមន៍។ ជំនាញទាំងអស់នេះហើយដែលខ្ញុំបានយកមកប្រើប្រាស់ក្នុងការងារអភិវឌ្ឍន៍គេហទំព័ររបស់ខ្ញុំ។
ជំនាញក្នុងហ្គេម
ការបង្កើត Server
ដំឡើង Plugins, Mods និងគ្រប់គ្រង Server។
ការសាងសង់ (Building)
បង្កើតសំណង់ស្អាតៗ និងមានគំនិតច្នៃប្រឌិត។
វិស្វកម្ម Redstone
រចនាម៉ាស៊ីនស្វ័យប្រវត្តិ និងយន្តការស្មុគស្មាញ។
ការរស់រាន និងរុករក
ពូកែរៀបចំផែនការ និងគ្រប់គ្រងធនធាន។